១- ចក្ខុវិស័យ បេសកកម្ម និងគោលដៅ
វិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន មានការរីកចំរើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសបច្ចេក វិទ្យាព័ត៌មានវិទ្យា ត្រូវបានប្រើប្រាស់ ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗ ដែលតម្រូវអោយមនុស្ស ម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមើលឃើញ ពីតម្រូវការដ៏ចាំបាច់ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ឡើងដើម្បីផ្តល់ ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅអនាគត។
ក-ចក្ខុវិស័យ
វគ្គបណ្តុះបណ្តាលកុំព្យូទ័រ នៃសាលា ប៊ែលធី អន្តរជាតិ នឹងក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះ បណ្តាលកុំព្យូទ័រ ដែលនាំមុខគេនៅប្រទេសកម្ពុជា។ សិស្សដែលបញ្ចប់វគ្គសិក្សា នឹងទទួលបាននូវចំណេះដឹងពិតប្រាកដ និងជំនាញច្បាស់លាស់ ប្រកបដោយគុណភាពខ្ពស់ ស្របតាមពាក្យស្លោករបស់ប៊ែលធីគឺ៖ “BELTEI, the Best Quality of Education in Cambodia” ។
ខ-បេសកកម្ម
ដើម្បីសំរេចអោយបាននូវចក្ខុវិស័យខាងលើ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំនូវបេសកកម្មដូចជា៖
-ផ្តល់ជូននូវសម្ភាររូបវ័ន្តទំនើបៗ និងកម្មវិធីសិក្សាទាំងអស់ សុទ្ធតែបានសម្រិតសម្រាំងនូវកម្មវិធីថ្មីៗចុងក្រោយបង្អស់។
-ផ្តល់ជូននូវអ៊ិនធឺណិត-អ៊ីម៉េល ដែលជាជំនួយបន្ថែមដល់ការសិក្សារបស់សិស្ស។
-ផ្តល់ជូននូវគ្រូដែលមានសញ្ញាបត្រ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្ហាត់បង្រៀន ដែលធ្វើអោយសិស្សងាយយល់ និងឆាប់ចាប់បាន។
-បន្ទប់សិក្សាមានម៉ាស៊ីន ត្រជាក់ប្រកប ដោយផាសុកភាព និង បំពាក់ដោយកាមេរ៉ា សម្រាប់តាមដានការសិក្សា របស់សិស្ស និងការបង្រៀន របស់គ្រូ។
គ-គោលដៅ
នៅពេលបញ្ចប់វគ្គសិក្សា សិស្សនឹងទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងស្ទាត់ជំនាញលើផ្នែកកុំព្យូទ័ររដ្ឋបាល ផ្នែកគ្រប់គ្រងទិន្នន័យ ផ្នែករចនារូបភាព ផ្នែកកាត់តវីដេអូ ផ្នែកតំហែទាំកុំព្យូទ័រ និងផ្នែកផ្សេងៗទៀត ប្រកបដោយគុណភាពខ្ពស់ដែលអាចប្រកួតប្រជែងក្នុងការដណ្តើមទីផ្សារការងារ បានដោយជោគជ័យ ស្របតាមតាមបាវនារបស់ ប៊ែលធីគឺ៖ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។
IV-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ២-អំពីថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រ |