Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​

ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John នៃ​ចក្រ​ភព​អង់គ្លេស​

នៅ​សាល​សន្និសីទ​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី៩​ (សាខា​ស្ទឹង​មាន​ជ័យ)​ ថ្ងៃ​ទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០១១​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John​ នៃ​ចក្រ​ភព​អង់គ្លេស​ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ និង​ Professor David Maughan Brown សាកល​វិទ្យា​ធិការ​រង​ នៃ​សាកល​វិទ្យាល័យ​ York Saint John ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ លោកគ្រូ​-អ្នកគ្រូ​ និង​សិស្ស​-និស្សិត​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ ទាំង​អស់។​

ឯកឧត្តម​ លី ឆេង​ អគ្គនា​យក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ធ្វើ​របាយ​ការណ៍​ថាៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ០១​ ខែមករា​ ឆ្នាំ២០០២​ បច្ចុប្បន្ន​មាន​ទីតាំង​ចំនួន​ ១១​សាខា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មាន​សិស្ស​-និស្សិត​កំពុង​សិក្សា​ចំនួន​ ១៧.១០៣នាក់​ ក្នុង​នោះ​នារី​ចំនួន​ ៩.២១៧នាក់​។​ វិទ្យាស្ថាន​បាន​ បង្កើត​ជា​ ប៊ែលធី​ គ្រុប​ តាម​វិញ្ញា​បន​បត្រ​ក្រសួង​ពាណិជ្ជ​កម្ម​ លេខ​១៨១២​ ពណ.នតក​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ឧសភា​ ឆ្នាំ២០០៧​ ដែល​មាន​បម្រើ​សេវា​ធំៗ​ ៣ដូច​ជាៈ​
១-ប៊ែលធី​ សំណង់​
២-ប៊ែលធី​ ទេសចរណ៍​
៣-ប៊ែលធី​ អប់រំ​


ដោយ​ឡែក​ ប៊ែលធី​ អប់រំ​ បាន​ចែក​ចេញ​ជា​ ២ផែ្នក​គឺៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ និង​សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរជាតិ។​
ក-​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ អគារ​មាន​កំពស់​៧ជាន់​ និង​មាន​បងៀ្រន​៥កម្ម​វិធី​សិក្សា​ធំៗ​ដូច​ជាៈ​
១-​ចំណេះ​ទូទៅ​(ថ្នាក់ទី១-១២)​
២-​ភាសា​អង់គ្លេស​ទូទៅ​(គ្រប់កម្រិត)
៣-​មហា​វិទ្យាល័យ​ភាសា​បរទេស​
៤-​វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​
៥-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិ​ (TOEFL, Password & ICDL)​។


ខ-​សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ អគារ​មាន​កំពស់​ ១២ជាន់​ ដែល​មាន​ ៦​មហាវិទ្យា​ល័យ​ធំៗ​ ដូច​ជាៈ
១-​មហា​វិទ្យា​ល័យ​គ្រប់គ្រង​ពាណិជ្ជ​កម្ម​
២-​មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​អប់រំ​ និង​ភាសា
៣-​មហា​វិទ្យាល័យ​និតិសាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​
៤-​មហា​វិទ្យាល័យ​ទេសចរណ៍​ និង​បដិ​សណ្ឋា​រកិច្ច​
៥-​មហា​វិទ្យាល័យ​វិស្វកម្ម​ និង​ស្ថា​បត្យកម្ម​
៦-​មហា​វិទ្យា​ល័យ​ព័ត៌‌មាន​វិទ្យា។​

ប៊ែលធី​ គ្រុប​ ក៏​បាន​បង្កើត​ការិយា​ល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ​(International​ Relations​ Office)​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ ប៊ែលធីទី១០​ (សាខា​អាង​ទឹក​អូឡាំពិក)​ និង​មាន​បម្រើ​សេវា​ដូច​ជា​៖
១-​ការ​បញ្ជូន​សិស្ស​ទៅ​​សិក្សា​ក្រៅ​ប្រទេស​
២-​កម្ម​​វិធី​ផ្លាស់​ប្តូរ​និស្សិត​
៣-​ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​
៤-​ការ​អភិវឌ្ឍ​ស្ថាប័ន​។

ការិ​យាល័យ​នេះ​ក៏​មាន​ភារកិច្ច​ធ្វើ​ការ​ទំនាក់​ទំនង​ និង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​សាកល​វិទ្យាល័យ​ល្បីៗ​នៅ​ឯក្រៅ​ប្រទេស​ដូច​ជាៈ​ ចក្រ​ភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ ម៉ាឡេស៊ី​ និង​ប្រទេស​នានា​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភព​លោក​ ដើម្បី​ចុះ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​ប៊ែលធី​ និង​សាកល​វិទ្យាល័យ​ក្រៅ​ប្រទេស​ទាំង​នោះ​ ដោយ​អនុវត្ត​តាម​គោល​ការណ៍​ស្តង់​ដារ​អន្តរជាតិ​ ដូច​ជា​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​ ១ឆមាស​, ១ឆ្នាំ​, ឬ​តាម​កម្មវិធីៈ​១+៣,​ ២+២,​ ឬ​៣+១​ មាន​ន័យ​ថាៈ​ សិស្ស​បញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​នៅ​ប៊ែលធី​ អាច​បន្ត​ការ​សិក្សា​នៅឯ​សាកល​វិទ្យាល័យ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំទី២,​ ឆ្នាំទី៣​ ឬ​ឆ្នាំ​ចុង​ក្រោយ​ ដើម្បី​ប្រឡង​យក​សញ្ញា​បត្រប​រិញ្ញា​បត្រ​ពី​សាកល​វិទ្យាល័យ​ទាំង​នោះ​ដោយ​ស្វ័យ​ប្រវត្តិ។​ ជាក់​ស្តែង​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​(MOU)​ថ្ងៃ​នេះ​គឺ​មាន​ ៧ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោមៈ​ ១-ការ​ផ្លាស់​ប្តូរ​និស្សិត​ ២- ការ​ផ្លាស់​ប្តូរ​​បុគ្គលិក​សិក្សា​ ៣-​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សិក្សា​ ៤-​កម្ម​វិធី​សិក្សា​នៅ​បរទេស​ ៥-​កម្ម​វិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​អន្តរ​ជាតិ​ ៦-​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំទី៣​ នៅ​ប៊ែលធី​ អាច​ទៅ​បន្ត​ការ​សិក្សា​ ឆ្នាំ​ទី៤​(៣+១)​ នៅ​សាកល​វិទ្យាល័យ​ York Saint​ John​ ហើយ​និស្សិត​ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​នៅ​ប៊ែលធី​ ក៏​អាច​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​Master​ នៅ​សាកល​វិទ្យាល័យ​ York Saint John បាន​ផង​ដែរ។​ ៧- ផ្តល់​ជូន​ វគ្គ​សិក្សា​ខ្លីៗ​រយៈ​ពេល១​ឆមាស​ ឫ១ឆ្នាំ​ នៅ​សាកល​វិទ្យាល័យ​ York Saint John​ នៃ​ចក្រ​ភព​អង់គ្លេស​ សម្រាប់​បង្កើន​ភាសា​អង់គ្លេស​ និង​យល់​ដឹង​​អំពី​វប្បធម៌​របស់​ចក្រភព​អង់គ្លេស។​

ក្នុង​ឱកាស​នោះ​ដែរ​ Professor David Maughan​ Brown​ សាកល​វិទ្យា​ធិការរង​ នៃ​សាកល​វិទ្យាល័យ​ York Saint John​ បាន​ធ្វើ​ការ​ចាប់​អារម្មណ៍​ថាៈ​ លោក​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដោយ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John​ នៃ​ចក្រ​ភព​អង់គ្លេស​។​ ដោយ​មើល​ឃើញ​ថា​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ មាន​កម្ម​វិធី​សិក្សា​ដែល​មាន​លក្ខណៈ​ជា​អន្តរ​ជាតិ​ និង​ជា​គ្រឹះស្ថាន​អប់រំ​ឯក​ជន​មួយ​ដែល​ឈាន​មុខ​គេ​ និង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​កម្ពុជា​ ព្រោះ​សិស្ស-​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប៊ែលធី​សុទ្ធ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ និង​ភាសា​ ហើយ​អាច​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នានា​ នៅ​ចក្រ​ភព​អង់គ្លេស​បាន​ ជា​ពិសេស​នៅ​ សាកល​វិទ្យាល័យ​ York Saint John​ របស់​លោក។​

ជា​ទីបញ្ចប់​ ឯកឧត្តម​ លី ឆេង​ និង Professor David Maughan Brown​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ ព្រម​ទាំង​បាន​ប្រគល់​ វត្ថុ​អនុស្សាវ​រីយ៍​ជូនគ្នាទៅវិញ​ទៅមក​ នាពេលនោះ​ផង​ដែរ​។​














ព្រឹត្តិការណ៍ពិសេស

26/01/2011:ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace និងឯក​ឧត្តម​ ស៊ាន​ បូរ៉ាត ប្រគល់​វិញ្ញា​បន​បត្រដល់​សិស្សប៊ែលធី 06/12/2010:វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស
05/02/2010:ឯក​អគ្គ​រាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​​អន្តរ​ជាតិដល់​សិស្ស​​ប៊ែលធី​ 09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ..........
14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password 05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស


Free counters!

 

 

 

យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823256