Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ឯកឧត្តម​ ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace​ ប្រគល់​វិញ្ញា​បន​បត្រ​អន្តរជាតិ​

និង​ឯក​ឧត្តម​ ស៊ាន​ បូរ៉ាត​ ប្រគល់​វិញ្ញា​បន​បត្រ​ក្នុង​ស្រុក​ ជំនាន់​ទី១៦​ &ទី១៧

ជូន​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូទៅ​កម្រិត​ទី៦​ និង​ទី១២​

នៅ​សាល​សន្និ​សីទ​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី៩​ (សាខាស្ទឹង​មាន​ជ័យ​) ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ២០១១​ បាន​រៀប​ចំ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូ​ទៅ​កម្រិត​ទី៦​ និង​ទី១២​ ជំនាន់​ទី១៦​ &ទី១៧​ និង​ភាសា​អង់គ្លេស​អន្តរជាតិ​(Password)​ មាន​ចំនួន​សរុប​ ៧២២នាក់ ​ នារី​ ៣៤៦នាក់ ​ក្រោម​អធិប​តីភាព​​​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តម​ Andrew Mace​ ឯកអគ្គ​រាជ​ទូត​ នៃ​ចក្រភព​អង់គ្លេស​ ប្រចាំ​នៅ​កម្ពុជា​ និង​ឯកឧត្តម​ ស៊ាន បូរ៉ាត​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​ជា​រដ្ឋ​លេខា​ធិការ​ ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ ព្រម​ទាំ​ង​​ថ្នាក់​ដឹក​នាំ​ប៊ែលធី​ទាំង​អស់​។​

ឯក​ឧត្តម​ លី ឆេង​ អគ្គនាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បាន​ធ្វើ​របាយ​ការណ៍​ថាៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ គឺ​ជា​គ្រឹះស្ថាន​សិក្សា​ឯកជន​មួយ​ ដែល​ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​ ០១​ ខែមករា​ ឆ្នាំ២០០២​ និង​បាន​ពង្រីក​សាខា​របស់​ខ្លួន​បាន​ចំនួន​ ១០កន្លែង​ ដែល​ជា​កម្ម​សិទ្ធិ​របស់​ប៊ែលធី​ និង​មាន​គណៈ​គ្រប់​គ្រង​ បុគ្គលិក​ និង​សាស្រ្តា​ចារ្យ​ បម្រើ​ការ​ សរុប​ចំនួន​ ៨៧១នាក់​ នារី​ ៣០៩នាក់​ ព្រម​ទាំង​សិស្ស​-និស្សិត​ កំពុង​សិក្សា​ចំនួន ១៧.១០៣នាក់​ ក្នុង​នោះ​នារី​ចំនួន​ ៩.២១៧នាក់​។​ ដោយ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​បាវ​ចនា​របស់​ខ្លួន​គឺ​ “គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​ សីលធម៌​ គុណធម៌”​ (Quality, Efficiency, Excellence, Morality, Virtue) ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ ក៏​បាន​បង្កើត​ជា​ ប៊ែលធី​ គ្រុប​ តាម​វិញ្ញា​បន​បត្រ​ក្រសួង​ពាណិជ្ជ​កម្ម​ លេខ១៨១២​ ពណ​.នតក​ ចុះ​ថ្ងៃទី ​១៧​ ខែឧសភា​ ឆ្នាំ២០០៧​ ដែល​មាន​បម្រើ​សេវា​ធំៗ​ ៣​ដូច​ជាៈ​

១-ប៊ែលធី​ សំណង់​ (BELTEI Construction)​ ទិ​ញ+លក់​ អចលន​ទ្រព្យ​ និង​សាង​សង់​អគារ​ផ្សេងៗ​ ហើយ​ច្ចុប្បន្ន​នេះ​ កំពុង​ដំណើរ​ការ​សាង​សង់​អគារ​ប៊ែលធី​ ទី១១​ និង​សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ បន្ត​ទៀត​។​

​២-ប៊ែលធី​ ទេសចរណ៍​ (BELTEI Tour)​ នឹង​គ្រោង​បើក​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

៣-ប៊ែលធី​ អប់រំ​ (BELTEI Education)​ ដែល​បាន​ចែក​ចេញ​ជា​ ២ផែ្នក​គឺៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ និង​សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរជាតិ​។​
ក-វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ អគារ​ត្រូវ​បាន​សាងសង់​ មាន​កំពស់​៧ជាន់​ និង​មាន​ជាន់​ក្រោម​ដី​មួយ​ជាន់​ (Basement)​សម្រាប់​ធ្វើ​ជា​ចំណត​ និង​មាន​បងៀ្រន​៥​កម្ម​វិធី​សិក្សា​ធំៗ​ដូចជាៈ​ ១-​ចំណេះ​ទូទៅ​(ថ្នាក់ទី១​-១២)​ (General Education, Grade 1-12) ​២-​ភាសា​អង់គ្លេស​ទូ​ទៅ​(គ្រប់​កម្រិត​) (ESL, English as a Second Language, Level1-12) ៣-​មហា​វិទ្យា​ល័យ​ភាសា​បរទេស​ (Faculty of Foreign Languages) ៤-​វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​ (Computer Training Course)​ ៥-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិ​ (International Preparation Courses, TOEFL, Password & ICDL)។​
ខ-​សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរជាតិ​ អគារ​ត្រូវ​បាន​សាង​សង់​មាន​កំពស់​ ១២ជាន់​ និង​មាន​ជាន់​ក្រោម​ដី​មួយ​ជាន់​(Basement)​សម្រាប់​ធ្វើ​ជា​ចំណត​ ដែល​នឹង​គ្រោង​បើក​ឲ្យ​ដំណើរ​ការ​ នៅ​ឆ្នាំ២០១២​ខាង​មុខ​ដោយ​មាន​មហា​វិទ្យា​ល័យ​ធំៗ​ ដូច​ជាៈ​
១-​មហា​វិទ្យាល័យ​គ្រប់​គ្រង​ពាណិ​ជ្ជកម្ម​ (Faculty of Business Administration)
២-​មហា​វិទ្យាល័យ​វិទ្យាសា​ស្រ្ត​អប់រំ​ និង​ភាសា​ (Faculty of Educational Science and Languages)
៣-​មហា​វិទ្យាល័យ​និតិសាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច​ (Faculty of Law and Economic Science)
៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច (Faculty of Tourism and Hospitality)
៥-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម (Faculty of Engineering and Architecture)
៦-មហាវិទ្យាល័យព័ត៌‌មានវិទ្យា (Faculty of Information Technology)

ប៊ែលធី គ្រុប ក៏បានបង្កើត​ការិយាល័យ​​ទំនាក់​ទំនង​អន្តរជាតិ (International Affairs Office) ក្នុងគោល​បំណងធ្វើការ​ទំនាក់ទំនង​ និងជ្រើសរើស​សាកលវិទ្យាល័យ​ល្អៗ​នៅឯក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ចក្រភព-​អង់គ្លេស ម៉ាឡេស៊ី និងប្រទេសនានាមួយចំនួនទៀតនៅលើពិភពលោក ដើម្បីចុះ​អនុស្សរណៈ(MOU) ឬកិច្ចសន្យា​ជា​ផ្លូវការ និងនាំយកព័​ត៌មាន​របស់​សាកលវិទ្យាល័យ ល្អៗទាំងនោះ មកជម្រាប​ជូន ​ដល់​មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែល​​​មាន​​បំណង​​ ចង់​បញ្ជូនបុត្រធីតា ទៅសិក្សា​នៅឯ​បរទេស និងធ្វើ​​ការ​សម្រេចចិត្ត អោយបាន​ច្បាស់​លាស់ មុននឹងបញ្ជូ​ន​បុត្រ-​ធីតា​​ទៅសិក្សានៅ សាកលវិទ្យាល័យ នៃប្រទេស​ណាមួយ ដែល​ពួកគាត់​ពេញចិត្ត ។

ការិយាល័យទំនាក់ទំនងអន្តរជាតិនេះ មានទីតាំង​ស្ថិត​នៅ​​​វិទ្យាស្ថាន​ ប៊ែលធី អន្តរជាតិទី១០​(សាខាអាងទឹក​អូឡាំ​ពិក)​  និងមាន​បម្រើ​សេវា​ដូចជា៖
១-ការបញ្ជូនសិស្ស​ទៅ​សិក្សាក្រៅប្រទេស (Overseas​ Study Service)
២-​កម្ម​​វិធី​​ផ្លាស់​ប្តូរ​និស្សិត(Student Exchange Program) ដែលមានរយៈពេលពី ៦ខែ ទៅ១ឆ្នាំឬ២ឆ្នាំ
៣-ការធ្វើកម្មសិក្សានៅ​ក្រៅ​ប្រទេស​​  (Field Study) ដែលមានរយៈពេលពី ១ខែ ទៅ៣ខែ
៤-ការអភិវឌ្ឍស្ថាប័ន (Institutional Development)។

បន្ទាប់​មក​ ឯកឧត្តម​ Andrew​ Mace​ ឯក​អគ្គ​រាជ​ទូត​ នៃ​ចក្រភព​អង់គ្លេស​ ប្រចាំ​នៅ​កម្ពុជា​ មាន​ចំណាប់​អារម្មណ៍​ថាៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ គឺ​ជា​គ្រឹះស្ថាន​សិក្សា​ឯក​ជន​មួយ​ ដែល​មាន​ការ​រីក​ដុះ​ដាល​ខ្លាំង​ និង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​មាន​គុណ​ភាព​អប់រំ​ខ្ពស់​ ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ពិត​ប្រាកដ​ ព្រោះ​សិស្ស-​និស្សិត​សុទ្ធ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​​​ផ្នែក​ភាសា​អង់គ្លេស​ និង​បាន​ប្រឡង​ជាប់​តេស្ត​អន្តរ​ជាតិ​ Password ​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ថ្ងៃនេះ​​ផង​ដែរ។​ ឯក​ឧត្តម​ ក៍​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​សកល​វិទ្យាល័យ​នានា​ ក៍​ដូច​ជា​ស្ថាប័ន​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ និង​ទទួល​បាន​ច្បាប់​អនុញ្ញាត​អោយ​បើក​មជ្ឍ​មណ្ឌល​ប្រឡង​តេស្ត​ Password​ ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ថា​ការ​ធ្វើ​តេស្ត​ Password ​ក៍​ជា​ផ្នែក​មួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​​សិស្ស​-និស្សិត​ ដើម្បី​​សុំ​ទិដ្ឋា​ការ​ទៅ​សិក្សា​បន្ត​​នៅ​ចក្រភព​​អង់គ្លេស​ផង​ដែរ​។

បន្ទាប់​មក​ ឯក​ឧត្តម​ ស៊ាន បូរ៉ាត​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​ជា​រដ្ឋ​លេខា​ធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ថាៈ​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​រីក​ចម្រើន​រុង​រឿង​ទៅ​បាន​ គឺ​ទាម​ទារ​ជា​ចាំ​បាច់​បំផុត​ នូវ​ការ​កំណត់​គោល​ដៅ​ជា​អាទិភាព​ទៅ​លើ​ការ​កសាង​គ្រឹះ​ដ៏រឹង​មាំ​នៃ​កត្តា​ធន​ធាន​មនុស្ស​។​ ឆ្លង​តាម​រយៈ​នេះ​ រាជ​រដ្ឋាភិ​បាល​ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​នោះ​ គឺ​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​ ចតុកោណ​ បែរ​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ ការ​កសាង​ និង​ការ​អភិវឌ្ឍ​ ដោយ​ក្នុង​នោះ​ ការ​លើក​កម្ពស់​វិស័យ​អប់រំ​ គឺ​ជា​វិស័យ​អាទិភាព​ចម្បង​ ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​រីក​ចម្រើន​ជឿន​លឿន​ ប្រកប​ដោយ​ធនធាន​មនុស្ស​យ៉ាង​សម្បូរ​បែប​សម្រាប់​បច្ចុប្បន្ន​ និង​ទៅ​អនាគត។​ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ស៊ាន បូរ៉ាត​ ក៏​បាន​ថ្លែង​នូវ​ការ​កោត​សសរ​សើរ​ចំពោះ​ ឯក​ឧត្តម​អគ្គនាយក​ ប៊ែលធី​ គ្រុប ​គណៈ​គ្រប់​គ្រង​ បុគ្គលិក​ សាស្រ្តា​ចារ្យ​ លោកគ្រូ​-អ្នកគ្រូ​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទាំង​អស់​ ដែល​បាន​ខិត​ខំយក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​របស់​ខ្លួន​ និង​មាន​ការ​ឯក​ភាព​ផ្ទៃ​ក្នុង​បាន​យ៉ាង​ល្អ​ប្រសើរ​ រហូត​ធ្វើ​អោយ​ វិទ្យាស្ថាន​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ឥត​ឈប់​ឈរ​ ដោយ​ធានា​បាន​នូវ​និរន្ត​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​ និង​ឈរ​លើ​គោល​ការណ៍​គុណ​ភាព​ជា​ចម្បង​ ស្រប​តាម​ទស្សនៈ​វិស័យ​ ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គមហា​-សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ជា​ទី​បញ្ចប់​ឯក​ឧត្តម​ Andrew Mace​ បាន​ប្រគល់​វិញ្ញា​បន​បត្រ​អន្តរ​ជាតិ​ចំនួន​ ៤២នាក់​ និង​ឯក​ឧត្តម​ ស៊ាន បូរ៉ាត​ ក៏​បាន​ប្រគល់​វិញ្ញា​បន​បត្រ​កម្រិត​ទី៦​ ចំនួន​ ៣៤៦នាក់​ កម្រិតទី១២​ ចំនួន​ ១៧៥នាក់​ ជូន​ដល់​សិស្ស​ជ័យ​លាភី​ទាំង​អស់​ នា​ពេល​នោះ​ផង​ដែរ។​




















ព្រឹត្តិការណ៍ពិសេស

21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John 06/12/2010:វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស
05/02/2010:ឯក​អគ្គ​រាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​​អន្តរ​ជាតិដល់​សិស្ស​​ប៊ែលធី​ 09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ..........
14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password 05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស


Free counters!

 

 

 

យើងមាន ភ្ញៀវ 12 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823375