Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​

“ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី​”

វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី​” ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​រៀប​ចំ​ឡើង ​នៅ​សាល​សន្និ​សីទ​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី៩​ (សាខា​ស្ទឹង​មាន​ជ័យ)​ រយៈ​ពេល​២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី0៤​-០៥​ខែធ្នូ​ ឆ្នាំ​២០១០​ ក្រោម​ អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម​ Pengiran Hj. Mohd Hussein​ ឯក​អគ្គរាជ​ទូត​នៃ​ប្រទេស​ម៉ាឡេ​ស៊ី​ប្រចាំ​នៅព្រះ​រាជា​ណា​ចក្រ​​កម្ពុជា និង​មាន​ការ​អញ្ជើញ​ ចូល​រួម​ពី​តំណាង ​សាកល​វិទ្យាល័យ​ទាំង​១៥​ មក​ពី​ប្រទេស​ម៉ា​ឡេស៊ី​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ប៊ែលធី​ទាំង​អស់។​

ឯក​ឧត្តម​ លី ឆេង អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​មាន​ ប្រសាសន៍​ថា​ដោយ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​កិច្ច​សហ​ប្រតិ​បត្តិការ ​ជា​មួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជាៈ​ ចក្រ​ភព​អង់គ្លេស​(UK)​ សហរដ្ឋ​អាមេរិក​(USA)​ ម៉ាឡេស៊ី​(Malaysia)​ យើង​ក៏​បាន​បង្កើត​ការិយា​ល័យ​ទំនាក់ទំនង​អន្តរជាតិ (International Affairs Office)​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី១០​(សាខា​អាង​ទឹក​អូឡាំពិក)​ និង​មាន​បម្រើ​សេវា​ដូច​ជា៖​
១-​ការ​បញ្ជូន​សិស្ស​ទៅ​សិក្សា​ក្រៅ​ប្រទេស​(Overseas Study Service)​
២-​កម្ម​វិធី​ផ្លាស់​ប្តូរ​និស្សិត​(Student Exchange Program)​
៣-​ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​(Field Study)​
៤-​ការ​អភិវឌ្ឍ​ស្ថាប័ន​(Institutional Development)​

យោង​តាម​កិច្ច​សហ​ប្រតិ​បត្តិការ ​​រវាង​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ និង​មជ្ឈម​ណ្ឌល​ផ្សព្វ​ផ្សាយ​អប់រំ​ ម៉ាឡេស៊ី​​វិទ្យាស្ថាន​ ក៏​បាន​រៀប​ចំ​ពិព័រណ៍​អប់រំ​នេះ​ឡើង ​គឺក្នុង​គោល​បំណង​​ផ្តល់​ឱកាស​ដល់​សិស្ស​-និស្សិត​ដែល​ មាន​បំណង​ចង់​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពី​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ជា​មួយ​​តំណាង​សាកល​​​វិទ្យាល័យ​​ទាំង​១៥ ​​​​ដោយ​ផ្ទាល់​រួម​មានៈ​
1-Malaysia Education Promotion Centre in Ho Chi Minh City, Vietnam
2-Universiti Malaysia Terengganu (UMT)
3-Universiti Malaysia Sabah (UMS)
4-Universiti Kuala Lumpur (UNiKL)
5-AIMST University
6-Kuala Lumpur Infrastructure University College (KLIUC)
7-Taylor’s University
8-SEGi College
9-KDU University College
10-INTI Education Group
11-Sunway University College
12- Lincoln College
13- London English Academy (LEA)
14- Allianze College of Medical Sciences(ACMS)
15- Lim Kok Wing University

សិស្ស​-និស្សិត​ ដែល​បាន​ចូល​រួម ​ក្នុង​ពិព័រណ៍​អប់រំ​បាន​ទទួល​អត្ថ​ប្រយោជន៍​មួយ ​ចំនួន​ដូច​ជាៈ​ ការ​ធ្វើ​តេស្ត​ វាស់​ស្ទង់​សមត្ថ​ភាព​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ (London English Academy)​ និង​ឈ្នះ​​​​រង្វាន់​​ផ្សេងៗ​ជា​ដើម​។​
បន្ទាប់​មក​លោក​ HELMY SULAIMAN​ នាយក​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​មាន​​​ប្រសាសន៍​ថាៈ​ មាន​​​និស្សិត​បរទេស​ចំនួន​៨៦.៧៧៧នាក់ ដែល​បាន​ទៅ​សិ​ក្សា​ថ្នាក់​បរិញ្ញាបត្រ​ ថ្នាក់​អនុបណ្ឌិត​ ថ្នាក់​​បណ្ឌិត​ នៅ​វិទ្យាស្ថាន​អប់រំ​ជាន់​ខ្ពស់​ និង​សាកល​វិទ្យាល័យ​នានា ​នៅ​ប្រទេសម៉ាឡេស៊ី ហើយ ក្នុង​​នោះ​ក៏មាននិស្សិត កម្ពុជា ជាង១.០០០នាក់ ដែល​កំពុងសិក្សា​​នៅ​ប្រទេសម៉ាឡេស៊ី ផងដែរ។ នេះបញ្ជាក់ អោយឃើញ​ថា ការសិក្សា​​នៅ​ទីនោះ​ពិត​ជា​មានលក្ខណៈ​ ស្តង់ដារ​អន្តរជាតិ​ពិត​ប្រាកដ​។​
ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ Pengiran Hj. Mohd Hussein​ ឯក​អគ្គរាជ​ទូត​នៃ​ប្រទេស​ម៉ាឡេស៊ី ​ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថាៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ជា​វិទ្យាស្ថាន​អប់រំ ​ឯកជន​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ និង​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​អប់រំ​ និង​បាន​កោត​សរ​សើរ​ចំពោះ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា ​មួយ​បណ្តា​ប្រទេស​ នានា​នៅ​លើ​ពិភព​លោក​ ជា​ពិសេស​ជា​មួយ​ប្រទេស​ ម៉ាឡេស៊ី​ ព្រម​ទាំង​បង្កើត​ឲ្យ​មាន​ការ​រៀប​ចំ​ពិធី​ពិព័រណ៍​អប់រំ​នេះ​ឡើង​ សម្រាប់​សិស្ស​-និស្សិត​ដែល​មាន​បំណង​ ចង់​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​​​​​ហើយ​ ឯក​ឧត្តម​មាន​ជំនឿ​ជឿ​ជាក់​ថា​ តាម​រយៈ​ការ​តាំង​ពិព័រណ៍​អប់រំ​នេះ​ នឹង​មាន​សិស្ស​-និស្សិត​ទៅ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​បន្ថែម​ទៀត​ ពី​ព្រោះ​ឥឡូវ​នេះ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បើក​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​មាតា​បិតា​ អា​ណា​ព្យា​បាល​ សិស្ស​-និស្សិត​ ដែល​មាន​បំណង​ចង់ ​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ នានា​នៅ​ក្រៅ​ប្រទេស។​

ជា​ទីបញ្ចប់​ គណៈ​អធិបតី​បាន​អញ្ជើញ​ទស្សនា​ការ​តាំង​ពិព័រណ៍​របស់​សាកល​វិទ្យាល័យ​ទាំង​១៥​ របស់​ប្រទេស​ម៉ាឡេស៊ី​ នា​ពេល​នោះ​ផង​ដែរ។











ព្រឹត្តិការណ៍ពិសេស

21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John 26/01/2011:ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace និងឯក​ឧត្តម​ ស៊ាន​ បូរ៉ាត ប្រគល់​វិញ្ញា​បន​បត្រដល់​សិស្សប៊ែលធី
05/02/2010:ឯក​អគ្គ​រាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​​អន្តរ​ជាតិដល់​សិស្ស​​ប៊ែលធី​ 09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ..........
14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password 05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស


Free counters!

 

 

 

យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823335