វិទ្យាស្ថានប៊ែលធី អន្តរជាតិ ចូលរួមឧបត្ថម្ភថវិកាដល់មូលនិធិបាយ័ន
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ គណៈគ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បាននាំយកថវិកាចំនួន ៣១.០៥៩.៧០០(សាមសិបមួយលានប្រាំម៉ឺនប្រាំបួនពាន់ប្រាំពីររយរៀលគត់) និងប្រាក់ដុល្លារ៥៤០(ប្រាំរយសែសិបដុល្លារអាមេរិក) ចូលរួមឧបត្ថម្ភក្នុងមូលនិធិបាយ័ន នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងជួយរំលែកទុក្ខ ចំពោះលោកឪពុក អ្នកម្តាយ អាណាព្យាបាល និងក្រុមគ្រួសារដែលបានទទួលមរណៈភាព និងរងរបួសក្នុងឧបទ្ទវហេតុនៅលើស្ពានពេជ្រ នៃទីកំសាន្តកោះពេជ្រ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលមិនធ្លាប់កើតមានឡើងក្នុងរយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ ចាប់តាំងពីក្រោយថ្ងៃរំដោះជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក ហួត ឃាងវេង អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍បាយ័ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់ ដែលមានស្មារតីសាមគ្គីភាពបាន ចូលរួមចំណែកឧបត្ថម្ភថវិកា ដល់មូលនិធិបាយ័នក្នុងការជួយសង្គ្រោះ និង ដោះស្រាយការលំបាកជូន ចំពោះគ្រួសារជនរងគ្រោះ។ ថវិកាទាំងអស់ក្នុងការចូលរួមឧបត្ថម្ភនេះបានមកពីការចូលរួមរបស់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតនៃវិទ្យាស្ថានប៊ែលធី អន្តរជាតិទាំងអស់ ដែលមានរាយនាមដូចខាងក្រោមៈ |
|