Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ

នៅ​ប្រទេស​អង់​គ្លេស

កាល​ពី​ ព្រឹក​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ ប្រតិ​ភូវិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ​ដែលដឹកនាំ ឯក​ឧត្តម​ លី ឆេង អគ្គ​នាយក ប៊ែល​ធី អន្តរ​ជាតិ អម​ដំ​ណើរ​ដោយ​លោក​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​អន្តរជាតិ និង​លោក​ប្រធាន​ការិយា​ល័យ​សិក្សា បាន​វិល​ត្រលប់​មក​ពី ទស្សនៈ​កិច្ច​សិក្សានៅ​សាកល​វិទ្យាល័យ​ចំនួន​៩ នៃ​ចក្រ​ភពអង់​គ្លេស។ ឯក​ឧត្តម លី ឆេង បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា​ពី​គោល​បំណង​ទៅ​ទស្សនៈ​កិច្ច​សិក្សា​មាន ៣ ធំៗ​សំខាន់ៈ
(១)-ចូល​រួម​អម​ដំណើរ​គណៈ​ប្រតិ​ភូ​នៃ​សមាគមន៍​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា ដែល​មាន ឯក​ឧត្តម សេង ផល្លី ជា​ប្រធាន។
(២)-ស្វែង​រក​ការ​គាំ​ទ្រ​អន្តរជាតិ​ និង ជ្រើស​រើស​យក​សាកល​វិទ្យា​ល័យ​​ដែលល្អៗ នៅ​​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ជា​ដៃ​គូ និង​ធ្វើ​សហ​ប្រតិបត្តិ​ការណ៍​ ជា​មួយ ប៊ែល​ធី​ អន្តរ​ជាតិ​ទៅ​អនា​គត។
(៣)-ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ រវាង​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ និង​មហា​វិទ្យា​ល័យ Regent's College, London​ ស្តី​ពីការ​ទទួល​យក​និស្សិត ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ ដែល​វិទ្យា​ស្ថាន​ បែល​ធី អន្តរ​ជាតិ អោយ​ចូល​រៀន​ឆ្នាំ​ទី២​ នៅ​មហា​វិទ្យា​ល័យ​ Regent's College, London តែ​ម្តង។ ត្រង់​ចំណុច​នេះ​ឯក​ឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​ បន្ទាប់​ពីគណៈ​កម្ម​ការ​ជំនាញ​​របស់​ Regent's College, London បាន​ធ្វើ​ការ​សិក្សា​យ៉ាង​លំ​អិត​លើ​កម្ម​វិធី​សិក្សា​ កំរិត​វប្បធម៌​សាស្រ្តាចារ្យ​ និង​ប្រព័ន្ធ​ វាយ​តម្លៃ​និស្សិត​ របស់​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​រួច​មក​ សកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​ Regent's College, London បាន​យល់​ព្រម​ទទួល​ស្គាល់​ គុណ​ភាព​ បណ្តុះ​បណ្តាល​ ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​នៅ​ប៊ែល​ធី​ ដូច្នេះ​មាន​ន័យ​ថា​ ពេល​និស្សិត​រៀន​ចប់​នៅ​ឆ្នាំ​សិក្សា​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ ឬឆ្នាំ​ទី​មួយ​ អាច​មាន​សិទ្ធ​រៀន​បន្ត​ទៅ​ឆ្នាំ​ទី​២ នៅ​ Regent's College, London តែ​ម្តង។

ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា​ ថ្មីៗ​នេះ​វិទ្យា​ស្ថាន​បាន​បើក​ការិយា​ល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ​ ដែល​មាន​តួនា​ទី ៣​សំខាន់ៗ​រួម​មានៈ
១)- បង្កើន​សេវា​ផ្លាស់​ប្តូរ​និស្សិត​ រវាង​និស្សិត​ដែល​រៀន​នៅ​បែល​ធី និង និស្សិត​អន្តរ​ជាតិ​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​
២)- បង្កើន​សេវា​បញ្ជូន​និស្សិត​ពីប្រទេស​កម្ពុជា​ទៅ​សិក្សា​នៅ​បរ​ទេស
៣)- ស្វែង​រក​កិច្ច​គាំ​ទ្រ​ផ្នែក​បច្ចេក​ទេស​ពី​សាកល​វិទ្យា​ល័យ​ដែល​ធ្វើកិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា

ជា​ទី​បញ្ចប់​ឯក​ឧត្តម​បាន​បន្ថែម​ទៀត​ថា វិទ្យា​ស្ថាន​បាន​ខិត​ខំ​ស្វែង​រក​សាកល​វិទ្យា​ល័យ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ គុណ​ភាព​ល្អ​ពិត​ប្រាកដ មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ មាន​តម្លៃ​សម​រម្យ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​សិក្សា​របស់​និស្សិត និង​មាន​សេវា​ជួយ​រក​ការ​ងារ​អោយ​និស្សិត​ធ្វើ សំរាប់​ឲ្យ​ប្អូនៗ​ដែល​មាន​បំណង​ចង់​ទៅ​សិក្សា​នៅ​បរទេស ។ វិទ្យា​ស្ថាន​ នឹង​ចាប់​ទទួល​ពិគ្រោះ​យោបល់​អំពី​ការ​សិក្សា​នៅ​បរទេស​ចាប់​ពី​សប្តាហ៍​ ក្រោយ​នេះ​តទៅ។ ព័ត៌​មាន​លំអិត​សូម​មើលគេហ​ទំព័រៈ www.beltei.edu.kh។







UK_Tour_Visit
UK_Tour_Visit
UK_Tour_Visit (10)
UK_Tour_Visit (11)
UK_Tour_Visit (12)
UK_Tour_Visit (13)
UK_Tour_Visit (14)
UK_Tour_Visit (15)
UK_Tour_Visit (16)
UK_Tour_Visit (17)
UK_Tour_Visit (18)
UK_Tour_Visit (19)
UK_Tour_Visit (2)
UK_Tour_Visit (20)
UK_Tour_Visit (21)
UK_Tour_Visit (22)
UK_Tour_Visit (23)
UK_Tour_Visit (24)
UK_Tour_Visit (25)
UK_Tour_Visit (26)
UK_Tour_Visit (27)
UK_Tour_Visit (28)
UK_Tour_Visit (29)
UK_Tour_Visit (3)
UK_Tour_Visit (30)
UK_Tour_Visit (4)
UK_Tour_Visit (5)
UK_Tour_Visit (6)
UK_Tour_Visit (7)
UK_Tour_Visit (8)
UK_Tour_Visit (9)

ព្រឹត្តិការណ៍ពិសេស

21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John 26/01/2011:ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace និងឯក​ឧត្តម​ ស៊ាន​ បូរ៉ាត ប្រគល់​វិញ្ញា​បន​បត្រដល់​សិស្សប៊ែលធី
06/12/2010:វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស 05/02/2010:ឯក​អគ្គ​រាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​​អន្តរ​ជាតិដល់​សិស្ស​​ប៊ែលធី​
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ .......... 14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password


Free counters!

 

 

 

យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823323