Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង

ICDL និង Password នៅ​វិទ្យា​ស្ថាន​ប៊ែលធី​ អន្តរជាតិ

កាល​ពីព្រឹក​ ថ្ងៃ​ ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៩ នៅ​ការិយា​ល័យ​កណ្តាល​ នៃ​វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរជាតិ​(អូរ​ឬស្សី)​ (BELTEI Head Office) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​អាគារ​លេខ​ ២៥A ផ្លូវ​ ១០៥​ សង្កាត់​ បឹង​ព្រលិត​ខណ្ឌ ៧មករា​មាន​រៀបចំ​ចុះ​ហត្ថលេខា​បើក​ឲ្យ​​ដំណើរការ​ នូវ​មជ្ឈ​មណ្ឌល​ប្រឡង​ និង​បណ្តុះ​បណ្តាល​កុំព្យូទ័រ​អន្តរជាតិ​ ICDL និង​ មជ្ឈមណ្ឌល​ប្រឡង​ភាសា​អង់គ្លេស​អន្តរជាតិ​ Password។
តាម​រយៈ​ឯកឧត្តម​អគ្គនាយក​ ប៊ែលធី​ គ្រុប និង​ធ្វើ​តេស្ត​ផ្នែក​កុំព្យូទ័រ​ រីឯ Password គឺជា​ ស្ថាប័ន​អន្តរជាតិ​ដែល​ផ្តល់លើ​សេវា​ធ្វើ​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស​។ ឯកឧត្តម​អគ្គ​នាយក​ ក៏​បាន​លើក​ឡើង​អំពី​មូល​ហេតុ និង​គោល​បំណង​ចំបង​របស់​វិទ្យាស្ថាន​ដែល​បាន​សហការ​ជា​មួយ​ស្ថាប័ន​អន្តរជាតិ​ និង​នាំ​យក​នូវ​មជ្ឈ​មណ្ឌល​ខាង​លើ​មក​ដាក់​នៅ​ប៊ែលធី​នេះ​ថា​ដោយ​ហេតុ​ក្នុង​យុគ​សម័យ​សាកល​ភាវូ​បនីយ​កម្ម តម្រូវ​ឲ្យ​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​មាន​សមត្ថ​ភាព ដែល​អាច​ទទួល​ស្គាល់​ជាសកល​បាន ក្នុង​នោះ​សមត្ថ​ភាព​ជា​មូល​ដ្ឋាន​គ្រឹះ​ចាំ​បាច់​គឺ​ ភាសា​អង់​គ្លេស​ និង​កុំព្យូទ័រ​។
ស្រប​គ្នា​ផង​ដែរ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​សាលា​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ ភាសា​អង់គ្លេស​ កុំព្យូទ័រ​ ហើយ​បើ​និយាយ​ពី​គុណភាព​ និង​ការ​ទទួល​ស្គាល់​វិញ​យើង​អាច​និយាយ​បាន​ថា​វា​អាច​ទទួល​យក​បាន​ក្នុង​ប្រទេស​ តែ​ខ្ញុំ​មាន​បំណង​ចង់​ឲ្យ​គុណភាព​អប់រំ និង​ការ​ទទួល​ស្គាល់​លើ​ការ​បណ្តុះ​បណ្តាល​លើ​ជំនាញ​ខាង​លើ​មាន​ភាព​ទូលំ​ទូលាយ​ជាង​នេះ​ទៅ​ទៀត​ ពោល​គឺ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​។​ ក្នុង​ន័យ​នេះ​ដោយ​បាន​ធ្វើ​ការ​សិក្សា​អំពី​ស្ថាប័ន​អប់រំ​អន្តរជាតិ​ដែល​មាន​សក្តា​នុពល និង​មាន​ការ​ទទួល​ស្គាល់​ទូលំ​ទូលាយ​ជា​ច្រើន​អស់​រយៈ​ពេល​ដ៏​យូរមក​ គណៈ​គ្រប់​គ្រង​ក៏​បាន​ជ្រើស​រើស​យក​ស្ថាប័ន​ទាំង​ពីរ​ខាង​លើ​ធ្វើ​ជា​ដៃ​គូរ​ក្នុង គោល​បំណង​ធំ​ៗពីរ​គឺៈ

  1. ផ្តល់​ជូន​អ្នក​សិក្សា​នូវ​ការ​បណ្តុះ​បណ្តាល​ និង​ការ​ធ្វើ​តេស្ត​ផ្នែក​កុំព្យូទ័រ​ដែល​មាន​កំរិត​អន្តរជាតិ​ពិត​ប្រាកដ
  2. ផ្តល់​ឱកាស​ដល់​អ្នក​សិក្សា​ក្នុង​ការ​ធ្វើ​តេស្ត​វាស់​ស្ទង់​សមត្ថ​ភាព​ផ្នែក​ភាសា​អង់​គ្លេស​ដើម្បី​ទទួល​ស្គាល់​ជា​ អន្តរ​ជាតិ​ ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ទៀតថា





បច្ចុប្បន្ន ​នេះ​វិទ្យាស្ថាន​មាន​ផ្តល់​សេវា​ធ្វើ​តេស្ត​ជា​អន្តរជាតិ​ចំនួន​៣​ (១)-TOEFL ជាតេស្ត​វាស់​ស្ទង់​សមត្ថ​ភាព​ផ្នែក​ភាសា​អង់គ្លស​ សម្រាប់​ការ​ចូល​សិក្សា​នៅ​ថ្នាក់​ឧត្តម សិក្សា​(តាម​ប្រព័ន្ធ​អាមេរិកាំង) (២)-Password ជា​តេស្ត​វាស់​ស្ទង់​សមត្ថ​ភាព​ផ្នែក​ភាសា​អង់គ្លស​ទូទៅ​ (តាម​ប្រព័ន្ធ​ប្រទេស​អង់គ្លេស)​ (៣)-ICDL ជា​តេស្ត​វាស់​ស្ទង់​សមត្ថ​ភាព​ខាងផ្នែក​កុំព្យូទ័រ​ជា​អន្តរជាតិ​ និង​បន្ថែម​លើ​សេវា​ធ្វើ​តេស្ត​ខាងលើ​ វិទ្យាស្ថាន​នៅ​មាន​សេវា​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស​ទៀត​។

ដោយ​ឡែក ​ និង​ជា​ពិសេស​ចំពោះ​និស្សិត​ប៊ែលធី​ ដែល​រៀន​ចប់​ថ្នាក់ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ ឬ​ឆ្នាំ​ទី១​អាចទៅសិក្សា​បន្ត​នៅ​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​ Regent's College, London នៃ​ប្រទេស​ អង់គ្លេសតែម្តង។
ជា​ទីបញ្ចប់​ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា​ វិទ្យា​ស្ថាន​តែង​តែ​ខិត​ខំ​លើក​កំពស់​គុណភាព​អប់រំ​របស់​ខ្លួន​ ជា​ប្រចាំ​តាម​រយៈការ​ធ្វើ​កំណែ​ទំរង់​ឥត​ឈប់​ឈរ ដោយ​ដើរ​តាម​យ៉ាងខ្ជាប់​ខ្ជួន​នូវ​បាវ​វចនា​របស់​ខ្លួនគឺៈ គុណ​ភាព ប្រសិទ្ធ​ភាព ឧត្តម​ភាព និង សីលធម៌​ ដើម្បី​ធានា​បាន​នូវ​គុណ​ភាព​អប់រំ​ពិត​ប្រាកដ។

icdl_password_01
icdl_password_01
icdl_password_02
icdl_password_03
icdl_password_04
icdl_password_05
icdl_password_06
icdl_password_07
icdl_password_08
icdl_password_09
icdl_password_10
icdl_password_11
icdl_password_12
icdl_password_13
icdl_password_14
icdl_password_15
icdl_password_16
icdl_password_17
icdl_password_18
icdl_password_19
icdl_password_20

 

ព្រឹត្តិការណ៍ពិសេស

21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John 26/01/2011:ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace និងឯក​ឧត្តម​ ស៊ាន​ បូរ៉ាត ប្រគល់​វិញ្ញា​បន​បត្រដល់​សិស្សប៊ែលធី
06/12/2010:វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស 05/02/2010:ឯក​អគ្គ​រាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​​អន្តរ​ជាតិដល់​សិស្ស​​ប៊ែលធី​
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ .......... 05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស


Free counters!

 

 

 

យើងមាន ភ្ញៀវ 8 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823253