Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី

កាល​ពី​ថ្ងៃ​ទី​ ០៩​ ខែ ធ្នូ ឆ្នាំ ២០០៩ នៅ​ការិ​យាល័យ​កណ្តាល​នៃ ប៊ែល​ធី គ្រុប​(អូរឫស្សី) ​ដែល​មាន​អាសយ​ដ្ឋាន​នៅ​អគារ​លេខ​២៥A​ ផ្លូវ​លេខ​ ១០៥ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មករា​ រាជ​ធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពីធី​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​​ ​ពិធី​នេះ​បានប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម លី ឆេង ទីប្រឹក្សា​អម​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ និង​ជា​អគ្គនាយក​ ប៊ែលធី គ្រុប និង​លោក Helmi Sulaiman នាយក​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​អប់រំ​ម៉ាឡេស៊ី​ និង​ជា​ប្រធាន​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ (EMEX) ដែល​អម​ដំណើរ​ដោយ​តំណាង​សាកល​វិទ្យា​ល័យ​ចំនួន​ ៥ ​រួម​មាន​សាកល​វិទ្យា​ល័យ​ Kebangsaan ​Malaysia, សា​កល​វិទ្យា​ល័យ​ MAHSA, សា​កល​វិទ្យាល័យ​ Teknologi Malaysia, សាកល​វិទ្យាល័យ​ Nilai, និង​សាកល​វិទ្យាល័យ​ Lim kok ​Wing និង​តំណាង​ក្រុម​ហ៊ុន​ចំនួន​២ គឺ ក្រុម​ហ៊ុន​ZL Kreatif និង​ក្រុមហ៊ុន​Mohanokor​​ ដែល​មាន​សមា​ជិក​សរុប​ចំនួន​ ១៤​នាក់​។​​​​​​​​ ក្នុង​ពិធី​នោះ​​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​គណៈ​គ្រប់​គ្រង​របស់​វិទ្យា​ស្ថាន​ប៊ែល​ធី អន្តរ​ជាតិ រួម​មាន​លោក​ប្រធាន​ការិយា​ល័យ​ អនុ​ប្រធាន​ការិយា​ល័យ​ លោក​នាយក​សាខា​ នាយក​រងសាខា ​លោក​គ្រូ-អ្នកគ្រូ ​និង​សិស្ស​-​និស្សិត​ប្រមាណ​ជា ៥០០​នាក់​។
ជា​មោទន​ភាព​ផង​ដែរ​ ដោយ​មើល​ឃើញ​ថា​វិទ្យា​ស្ថាន​ ប៊ែលធី អន្តរជាតិ​ ជា​គ្រឹះ​ស្ថាន​អប់រំ​ឯកជន​មួយ​ដែល​មាន​សក្តា​នុពល​ផ្នែក​អប់រំ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ គណៈ​ប្រតិភូ​អប់រំ​ នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​សំរេច​ជ្រើស​រើស​យក​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ​ ធ្វើ​ជា​កន្លែង​ទស្សន​កិច្ច​អប់​រំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​អំពី​សក្តា​នុពល​នៃ​ប្រព័ន្ធ​អប់រំ​របស់​សាកល​វិទ្យា​ល័យ​នា​នា​នៅ​ប្រទេស​ម៉ាឡេ​ស៊ីដើម្បី​​ទទួល​សិស្ស​ពី​ប្រទេស​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី ។
តាម​រយៈនៃការ​ប្រារព្ធ​ពិធី​នេះគឺ​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​​ដូច​ជា​៖
  • បង្កើន​ទំនាក់​ទំនង​ល្អ​លើ​វិស័យ​អប់រំ​រវាង​វិទ្យាស្ថាន ប៊ែល​ធី អន្តរ​ជាតិ ជា​មួយ​សា​កល​វិទ្យា​ល័យ​នា​នា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។
  • បង្កើត​អោយ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ ​ដើម្បី​បញ្ជូន​សិស្ស​ពីវិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ ទៅ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​នានា​ នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី។
  • សិស្ស​​-​និស្សិត​នឹង​ទទួល​បាន​ការ​បង់​ថ្លៃ​សិក្សា​សមរម្យ​ជាង​គេ ​បើ​ធៀប​ទៅ​នឹង​តម្លៃ​សិក្សា​នៅ​ប្រ​ទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​សឹង្ហ​បូរី​  ចក្រ​ភព​អង់​គ្លេស​(UK) ​និង​សហ​រដ្ឋ​អាមេរិក​។
  • សិស្ស​​-​និស្សិត​នឹង​ទទួល​បាន​នូវ​ការ​សិក្សា​ដែល​មាន​គុណ​ភាព​ខ្ពស់​​កំរិត​អន្តរ​ជាតិ ជាក់​ស្តែងមាន​សិស្ស​-​និស្សិត​បរទេស​ប្រមាណ​ជាង​ ៦៥.០០០​នាក់​​ ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ពិ​សេស​គុណ​ភាព​កម្ម​វិធី​សិក្សា​អប់រំ​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈ​កម្មា​ធិការ​ទទួល​ស្គាល់​គុណ​ភាព​អប់រំ​នៃ​ម៉ាឡេស៊ី​(MQA)​​។
ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​ ១១​:​០០​នាទី​ព្រឹក​ ថ្ងៃ​ខែ​ឆ្នាំ​ដដែល ​ហើយ​ជា​លទ្ធ​ផល​គឺ​ទទួល​បាន​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ។​ យើង​សង្ឃឹម​ថា​តាម​រយៈ​នៃ​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​លើ​វិស័យ​អប់រំ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​វិទ្យា​ស្ថាន ប៊ែល​ធី​​ អន្តរ​ជាតិ ប្រាកដ​ជា​នឹង​មាន​សិស្ស​ទៅ​រៀន​នៅ​ទី​នោះ​ច្រើន​ទៀត​ជា​មិន​ខាន។





university_malaysian_visit
university_malaysian_visit
university_malaysian_visit (10)
university_malaysian_visit (11)
university_malaysian_visit (12)
university_malaysian_visit (13)
university_malaysian_visit (14)
university_malaysian_visit (15)
university_malaysian_visit (16)
university_malaysian_visit (17)
university_malaysian_visit (18)
university_malaysian_visit (19)
university_malaysian_visit (2)
university_malaysian_visit (20)
university_malaysian_visit (3)
university_malaysian_visit (4)
university_malaysian_visit (5)
university_malaysian_visit (6)
university_malaysian_visit (7)
university_malaysian_visit (8)
university_malaysian_visit (9)

ព្រឹត្តិការណ៍ពិសេស

21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John 26/01/2011:ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace និងឯក​ឧត្តម​ ស៊ាន​ បូរ៉ាត ប្រគល់​វិញ្ញា​បន​បត្រដល់​សិស្សប៊ែលធី
06/12/2010:វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស 05/02/2010:ឯក​អគ្គ​រាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​​អន្តរ​ជាតិដល់​សិស្ស​​ប៊ែលធី​
14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password 05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស


Free counters!

 

 

 

យើងមាន ភ្ញៀវ 12 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823564