Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ឯក​អគ្គ​រាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចែក​វិញ្ញា​បន​បត្រ​កំរិត​អន្តរ​ជាតិ

ដល់​សិស្ស​វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​

នៅ​សៀល​ថ្ងៃទី​០៣ ខែ​ កុម្ភៈ​ ឆ្នាំ២០១០ នៅ​ការិយាល័យ​កណ្តាល​នៃ​ ប៊ែលធី​ គ្រុប​(អូរឫស្សី)​ ដែល​មាន​ទីតាំង​ឋិត​នៅ​អាគារ​លេខ​២៥A​ ផ្លូវ​១០៥​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧មករា​ បាន​ប្រារព​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​អន្តរ​ជាតិ​ភាសា​អង់គ្លេស​អន្តរ​ជាតិ ​(Password​ Test)​ កុំព្យូទ័រ​អន្តរ​ជាតិ​(ICDL)​ ភាសា​អង់គ្លេស​ទូទៅ​ កំរិត៦​ និង​កំរិត​១២​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិ​បតី​ភាព​ ឯកឧត្តម​ អិនដ្រូ ម៉េស​ ឯកអគ្គ​រាជ​ទូត​នៃ​ប្រទេស​អង់គ្លេស​ ប្រចាំ​នៅ​កម្ពុជា​ ឯកឧត្តម​ ​លី ឆេង​ ទីប្រឹក្សា​អម​ទីស្តី​ការ​គណៈ​រដ្ឋម​ន្ត្រី​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ និង​មាន​ការ​ចូល​រួមពី​សំណាក់​គណៈប្រតិភូ​មក​ពី​ចក្រ​ភព​អង់គ្លេស​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ អាណា​ព្យាបាល​សិស្ស​ គណៈ​គ្រប់​គ្រង​ លោក​គ្រូ-​អ្នក​គ្រូ​ និង​បុគ្គលិក​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទាំង​អស់។​

ឯកឧត្តម​ លី ឆេង​ ទី​ប្រឹក្សា​អម​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ ​បាន​ឲ្យ​ដឹង​ថា​គោល​បំណង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ គឺ​ដើម្បី​អបអរ​សាទរ​ និង​លើក​ទឹក​ចិត្ត​ដល់​ សិស្ស​ និស្សិត​ ដែល​បាន​សិក្សា​ភាសា​អង់គ្លេស​ទូទៅ​ Level 6​ និង​Level 12​ ជំនាន់​ទី​13​ និង​​បាន​ប្រឡង​បញ្ចប់​វគ្គហើយ​​ជាប់​ជា​ស្ថាពរ ​នៅ​ថ្ងៃ 25-26​ ខែមករា​ ឆ្នាំ2010 កន្លងមក​នេះ​ ។​ ក្នុង​ឱកាស​នោះ​ឯក​ឧត្តម​ក៏​បាន​បញ្ជាក់​ផង​ដែរថា​​ ​ដើម្បី​លើក​ទឹក​ចិត្ត ​ដល់​សិស្ស​ភាសា​អង់គ្លេស​​ Level​ 12​ ដែល​បាន​ប្រឡង​បញ្ចប់​វគ្គ​នៅ​ថ្ងៃ​ខាង​លើ​ ហើយ​បាន​ពិន្ទុ​ខ្ពស់​ ចាប់​ពី70​ឡើង​ទៅ​ គឺ​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រឡង​តេស្ត​ភាសា​អង់គ្លេស ​Password ដោយ​ឥត​គិត​ថ្លៃ(តំលៃប្រឡង​ធម្មតា​ ៦៥$)​​ ដែល​ជា​តេស្ត​ អន្តរ​ជាតិ​​ ដែល​មាន​ ដំបូង​បង្អស់​នៅ​កម្ពុជា។​ តេស្ត​ផ្នែក​កុំព្យូទ័រជា​អន្តរជាតិ​​ (ICDL)​ ក៏​មាន​សិស្ស​ចូល​ប្រឡង​ ​ចំនួន​15នាក់ ​ហើយ​បាន​ជាប់ ​និង​ទទួល​វិញ្ញា​បនបត្រ​នៅ​ពេល​នេះ​ដែរ​។​
សិស្ស​ដែល​ត្រូវ​បាន ​ទទួល​វិញ្ញា​បន​បត្រ​ភាសា​អង់គ្លេស​ ​​​អន្តរ​ជាតិ​ (Password)​ មាន​ចំនួន​ ៣២នាក់ សិក្ស​​កុំព្យូទ័រ​អន្តរ​ជាតិ (ICDL)​ មាន​ចំនួន​ ១៥នាក់ សិស្ស​ភាសា​អង់គ្លេស​ទូទៅ​ Level ៦​ មាន​ចំនួន​៣៤៨​នាក់ និង​សិស្ស​ភាសា​អង់គ្លេស​ទូទៅ​ Level ​១២​ មាន​ចំនួន​ ១០៧​នាក់ បូក​សរុប​ទាំង​មាន​ចំនួន​ ៥០២នាក់ ។​

ឯក​ឧត្តម​ លី ឆេង​ ក៍​បាន​បញ្ជាក់​ផង​ដែល ​ថា​​វិទ្យាស្ថានក៍​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​លើ​មុខវិជ្ជា​ធំៗ​ចំនួន​ ៥ដូច​ជា​:​
១.​ចំណេះ​ទូទៅ​ (General Education) មាន​ពី​ថ្នាក់​ទី១​ ដល់​ទី១២ សិក្សា​តាម​កម្ម​វិធី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មាន​ការ​បន្ថែម​ភាសា​អង់គ្លេស​លើ​ចំនង​ជើង​-ចំនង​ជើង​រង​ និង​សិក្សា​កម្មវិធី​កុំព្យូទ័រ​ ចាប់​ពី​ថ្នាក់ទី​៦​ ដល់​ថ្នាក់ទី​៨។​
២.ភាសា​អង់គ្លេស​ទូទៅ​ (ESL​, English​ as Second​ Language)​ កំរិត​ Pre-School​ ដល់​ Level12 សិក្សា​តាម​បែប​អា​មេរិកកាំង​ (American​ System)​ ហើយ​សៀវ​ភៅ​សិក្សា​ទាំង​អស់​ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ McGraw-Hill Education នៅ​សហរដ្ឋ​អាមេរិក​។​ ចំពោះ​សិស្ស​ Level12​ (High Advanced Level) ពេល​បញ្ចប់​ការ​សិក្សា​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ ២ប្រភេទ​ ដែល​មាន​ដូច​ខាង​ក្រោមៈ​
ប្រភេទ​ទី១​ ជា​វិញ្ញា​បនបត្រ​បញ្ជាក់​ការ​សិក្សា​កំរិត​ក្នុង​ស្រុក ដែល​ចេញ​ដោយ​ ប៊ែលធី​ការិយាល័យ​ កណ្តាល​(Head Office)​។​
ប្រភេទ​ទី២​ ជា​វិញ្ញា​បន​បត្រ​ភាសា​អង់គ្លេស​កំរិត​អន្តរជាតិ​ (Password​ ឬ​ TOEFL) ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ English​ Language​ Testing​ Ltd​ មាន​ទី​តាំង​នៅ​ទី​ក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេស​ និង​វិញ្ញា​បន​បត្រ​ថូហ្វល​ (TOEFL)​ ដែល​ចេញ​ដោយ​ស្ថាប័ន​ ETS​ (Educational​ Testing​ Service)​ មាន​ទីតាំង​ធំ នៅ​សហ​រដ្ឋ​អាមេរិក។​
៣.មហា​វិទ្យា​ល័យ​ភាសា​បរទេស ដែល​ចាប់​យក​ជំនាញ​តែ​មួយ​គត់​គឺ​ បរិញ្ញា​បត្រ​ បរិញ្ញា​បត្ររង​ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស ​(BA, Bed & AA In English)។​ សិក្សា​តាម​ប្រព័ន្ធ​ក្រេឌីត។​ ទទួល​ស្គាល់​ពេញ​សិទ្ធិ​ដោយ​ គណៈ​កម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃកម្ពុជា​។
៤.វគ្គបណ្តុះ​បណ្តាល​កុំព្យូទ័រ (Computer Training Course) ដែល​មាន​២២​កម្មវិធី​ ហើយ​កម្ម​វិធី​ ទាំង​នោះ​គឺស្រប​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ ។​
៥.ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរជាតិ- វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បាន​ទទួល​សិទ្ធ​ និង​ច្បាប់​អនុញ្ញាត​អោយ​បើក​មជ្ឈមណ្ឌល​តេស្ត​ជា​អន្តរជាតិ​ជាផ្លូវ​ ការ​ធំៗ​ ៣ពី​ បណ្តា​ស្ថាប័ន​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ​ជាអន្តរជាតិ​ដូច​ជាៈ​
ក.មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​ថូហ្វល​ (TOEFL iBT, Testing of English as a Foreign Language) ជា​មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​ជា​អន្តរ​ជាតិ​ ដែល​ទទួល​ស្គាល់​ជាង​ ១៦០​ ប្រទេស​នៅ​លើ​ពិភព​លោក​ ។​
ខ.មជ្ឈម​ណ្ឌល​ប្រឡង​តេស្ត​ភាសា​អង់គ្លេស​អន្តរជាតិ​ (Password Test) ជា​មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​វាស់​ ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​បែប​ English​ System​ ពី​ក្រុមហ៊ុន​ English​ Language​ Testing​ Ltd​ ដែល​មាន​ទីតាំង​ នៅ​ទីក្រុង​ឡុង​ នៃ​ប្រទេស​អង់គ្លេស។​
គ.មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​កុំព្យូទ័រ​អន្តរជាតិ​ (ICDL, International Computer Driving License) ជា​មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ ផ្នែក​កុំព្យូទ័រ​ជា​អន្តរ​ជាតិ​ សំរាប់​និស្សិត​ ដែល​ត្រូវ​ទៅ​រៀន​បន្តនៅ​ក្រៅ​ប្រទេស​ និង​បំពេញ​ការងារ​តាម​អង្គការ​ ក្រុមហ៊ុន​នានា​ផង​ដែរ​ ។​

គ្រប់​តេស្ត​ទាំងអស់​សុទ្ធ​តែ​បាន​រៀប​ចំ​ឡើង​តាម​បែប​ខ្នាត​អន្តរជាតិ​ ហើយ​សិស្ស​ដែល​បាន​ប្រឡង​តេស្ត​អន្តរជាតិ នៅ​មជ្ឈមណ្ឌល​ប្រឡង​របស់​ប៊ែលធី​ (ការិយា​ល័យ​កណ្តាល​ អូរឫស្សី​) ​នឹង​ទទួល​បាន​វិញ្ញា​បន​បត្រ​អន្តរ​ជាតិ​ ដែល​ចេញ​ដោយ​ស្ថាប័ន​ខាងលើ​ដោយ​ផ្ទាល់​ ។​

ជា​ទី​បញ្ចប់​ឯកឧត្តម លី ឆេង ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ ឯកឧត្តម​ អិនដ្រូ ម៉េស(Andrew Mace) ឯក​អគ្គ​រាជ​ទូត​ ចក្រភពអង់គ្លេស​ ប្រ​ចាំ​នៅ​កម្ពុជា ដែល​បាន​ឆ្លៀត​ឳកាស​ដ៍​មាន​តំលៃ​ អញ្ចើញ​មក​ផ្តល់​កិត្តិយស​ ធ្វើ​ជា​ប្រ​ធាន​គណៈអធិ​បតី​ ក្នុង​ពិ​ធី​ចែក​វិញ្ញាបនបត្រ​​អន្តរជាតិ​ នៅ​ក្នុង​ពេល​នេះ​ ហើយ​ឯក​ឧត្តម​ ក៍​បានថ្លែង​អំណរ​គុណ​ដល់​មាតា​បិតា​ និង​អាណាព្យាបាល​សិស្ស​ដែល​បាន​ផ្តល់​ទំនុក​ចិត្ត​មក​លើ​ វិទ្យា​ស្ថាន​ ប៊ែលធី អន្តរជាតិ​របស់​យើង។​















ឯកឧត្តម​ក៍​ បាន​ផ្តល់​អនុសាសន៍​ ជូន​ដល់​សិស្សានុសិស្ស​ និស្សិត​ ​អោយ​ខិត​ខំ​រៀន​សូត្រ​ និង​ស្រាវ​ជ្រាវ​នូវ​ទ្រឹស្តីថ្មីៗ​ ​និង​ព័ត៌មាន​ថ្មីៗ​ ដែល​ពិភពលោក​កំពុង​តែ​វិវត្តិទៅ​មុខ​ តាម​បទ​ពិសោធន៍​ ដែល​លោក​ធ្លាប់​មាន រៀន​មាន​៣​​ ​គឺ​ រៀនពីសាលា រៀនពីការងារ និង​រៀន​ដោយ​ខ្លួនឯង ព្រមទាំង​បាន​ផ្តាំ​ផ្ញើរ​ដល់​សិស្សា​នុសិស្ស និស្សិត​ ទាំង​អស់​ អោយ​ប្រ​ព្រឹត​តែអំពើ​ល្អ ប្រកប​​ដោយ​សីលធម៌​ និង​ធ្វើ​ជា​ធន​ធាន​មនុស្ស​ ដ៍​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍ សង្គម​ជាតិ​ ក្រោម​ការ​ដឹក​នាំ​ដ៍​ត្រឹម​ត្រូវ​ និងឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​ អគ្គមហា​សេនាបតីតេ​ជោ​ ហ៊ុន​ សែន ដែល​ជា​វីរៈ​កុល​បុត្រ​ខ្មែរ​ដឺ​ឆ្នើម​ ដែល​បាន​បូជា​កំលាំង​កាយ​ កំលាំង​ចិត្ត​ ដើម្បី​បុព្វ​ហេតុ​ជាតិ​ និងធ្វើ​អោយ​​​​សង្គម​ទាំង​មូល​ បាន​សុខ​សន្តិភាពពេញ​លេញ​ ប្រកប​ដោយ​ការ​អភិវឌ្ឍន៍​ នៅ​ទូទាំង​ប្រទេស​។​
បន្ទាប់​មក​ ឯកឧត្តម​ អិនដ្រូ​ ម៉េស ឯក​អគ្គ​រាជ​ទូតអង់​គ្លេស​ ​ប្រចាំ​នៅ​កម្ពុជា​ ក៍​បាន​ធ្វើ​ការ​ចាប់​អារម្មណ៍​ ចំពោះ​ការ​ចែក​ វិញ្ញាបនបត្រ​​ Password និង​ ICDL នាថ្ងៃនេះ​ និង​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​វិទ្យាស្ថាន​ប៊ែលធី អន្តរជាតិ​ ដែល​មាន​ទំនាក់​ទំនង​ល្អជា​មួយ​សកល​វិទ្យាល័យ​នានា​ ក៍​ដូច​ជា​ស្ថាប័ន​អប់​រំ​ នៅ​ចក្រភព​​អង់​គ្លេស​ ហើយ​ និង​ទទួល​បាន​ច្បាប់​អនុញ្ញាតអោយ​បើក​មជ្ឍមណ្ឌល​ Password និង​ ICDL ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។
ឯកឧត្តម​ ក៍បាន​បញ្ចាក់ផង​ដែល​ថា​ វិស័យ​អប់​រំ​នៅចក្រភព​អង់​គ្លេស​ ​គឺបាន​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង​ ដែល​អាច​ចាត់​ទុក​ថា​ ​ជា​ឧបករណ៍​សំរាប់​អភិវឌ្ឍន៍​ ធន​ធានមនុស្ស​ សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​ អោយ​បាន​រីក​ចំរើន​ ហើយ​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ នៅ​អឺរ៉ុប​ ក៍ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ផង​ដែរ​។​
ឯកឧត្តម​ក៍​បាន​សង្កត់​ ធ្ងន់ថា​ ភាសាអង់គ្លេស​ គឺជា​ភាសា​មួយ​ដែល​ត្រូវបាន​ ​គេ​ប្រើប្រាស់​ច្រើន​ជាង​គេ​ នៅ​លើ​ពិភព​លោក​ ក្នុង​ការ​​ទំនាក់​ទំនងការ​ងារ​ផ្សេង​ៗ​​ ​ ហើយ​ឯឧត្តម​ ក៍​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ការ​ធ្វើ​តេស្ត​ Password ​និង​ ICDL ក៍​ជា​ផ្នែក​មួយ​បង្ករ​លក្ខណៈងាយ​ស្រួល​ជូនដល់​​ សិស្ស​ និស្សិត​ ដើម្បី​​សុំ​ទិដ្ឋាការ ទៅ​សិក្សា​បន្តរ​នៅ​ចក្រភព​​អង់គ្លេសផង​ដែរ​​។​
ជាទីបញ្ចប់​ ឯកឧត្តម​ក៍​បាន​ចែក​ វិញ្ញាបនបត្រ Password ជូន​ដល់​សិស្ស​ចំនូន​៣២​នាក់​ និង​ វិញ្ញាបនបត្រ​ ICDL ចំនូន​១៥នាក់​ប្រកប​ដោយ​ ក្តីសោមនស្ស​រីករាយ​ជាទី​បំផុត​​៕

ព្រឹត្តិការណ៍ពិសេស

21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John 26/01/2011:ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ Andrew​ Mace និងឯក​ឧត្តម​ ស៊ាន​ បូរ៉ាត ប្រគល់​វិញ្ញា​បន​បត្រដល់​សិស្សប៊ែលធី
06/12/2010:វិទ្យាស្ថាន​ប៊ែលធី​ អន្តរជាតិ​ សហការ​រៀប​ចំពិធី​ “ពិព័រណ៍​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស 09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ..........
14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password 05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស


Free counters!

 

 

 

យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1823499