Skip to Menu Skip to Content Skip to Footer
 

6th BICC 2023

​សន្និ​សីទ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ លើក​ទី​៦​ ឆ្នាំ​២០២៣​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៦​-​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ នៅ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្ត​រជាតិ​ ទី​តាំង​ទី​២​ ស្ពាន​អាកាស​ចោមចៅ​ ក្រោម​ប្រធាន​បទ​​ “​ឱ​កាស​អា​ហា​រូប​ករណ៍​ និង​ការ​រៀប​ចំ​ជីវិត​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​”​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ដ្រ​មណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ ស្ថាបនិក​ និង​ជា​អគ្គ​នា​យក​ ប៊ែលធី​ គ្រុប​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ នៃ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ព្រម​ទាំង​អគ្គ​នាយក​ អគ្គ​នាយិ​ការ​រង​ នៃ​ប៊ែលធី​ គ្រុប​ គណៈ​អធិបតី​ ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​សិស្ស​-​និស្សិត​ សរុប​ប្រមាណ​ ៥,០០០​នាក់​។​​
សន្និ​សីទ​កិច្ច​សហ​ប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ លើក​ទី​៦​ ឆ្នាំ​២០២៣​ នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ និង​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

១​.​ ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​ ការ​រីក​ចម្រើន​លើ​វិស័យ​អប់រំ​ និង​សេដ្ឋកិច្ច​ ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក

២​.​ បង្កើន​ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃ​គូ​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​ និង​សាធារណៈ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រ​ទេស

៣​. ​ផ្សព្វ​ផ្សាយ​ពី​គ្រឹះ​ស្ថាន​ដៃ​គូល្បីៗ​នៅ​តាម​ប្រទេស​នានា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ ជា​ពិសេស​សិស្ស​-​និស្សិត​ប៊ែល​ធី

៤​.​ បង្កើត​នូវ​វេ​ទិ​កា​ទំនាក់​ទំនង​សម្រាប់​គ្រឹះ​ស្ថាន​ទាំង​អស់​ដែល​បាន​ចូល​រួម​ ដើម្បី​ជំ​រុញ​ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន

៥​.​ ផ្សព្វ​ផ្សាយ​ពី​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែលធី​ ក៏​ដូច​ជា​សិស្ស​-​និស្សិត​ទូ​ទាំង​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស

៦​.​ ចូល​រួម​ចំណែក​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ ដែល​មាន​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ជា​សេនា​ធិការ​។​ 

លើស​ពី​នេះ​ទៅ​ទៀត​ សន្និសីទ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ប៊ែល​ធី​ លើក​ទី​៦​ ឆ្នាំ​២០២៣​ នេះ​ ក៏​បាន​រៀប​ចំ​ការ​សម្តែង​របាំ​ខ្មែរ​ និង​ការ​បង្ហាញ​ពី​វប្បធម៌​ អរិយ​ធម៌​ខ្មែរ​ ជា​ច្រើន​បែប​ និង​ច្រើន​ទម្រង់​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៅ​ដល់​ពិភព​លោក​ផង​ដែរ​។

_____________________________________

Flag Counter







យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 425434