Skip to Menu Skip to Content Skip to Footer
 

5th BICC 2022

​សន្និ​សីទ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ប៊ែល​ធី​ លើក​ទី​៥​ ឆ្នាំ​២០២២​ (​BICC​ 2022​)​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៥​-​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ តាម​រយៈ ​Video Conference ​ផ្សាយ​​ផ្ទាល់​ពី​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ទី​១​ (​ទួល​ស្លែង​)​ ក្រោម​ប្រ​ធាន​បទ​ “​ឱ​កាស​អាហា​រូបករណ៍  និង​ការ​រៀប​ចំ​ជីវិត​សិក្សា​នៅ​ក្រៅ​ប្រទេស​តាម​គន្លង​ប្រ​ក្រ​តី​ភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​-​១៩​”​ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្ត​រជាតិ​ និង​មាន​ការ​ចូល​រួម​ពី​សាកល​វិទ្យា​ល័យ​ និង​គ្រឹះ​ស្ថាន​អប់រំ​ជា​ដៃ​គូ​អន្តរ​ជាតិ​ ចំនួន​ ៤៥​ មក​ពី​ ១៩​ ប្រ​ទេស​ជុំ​វិញ​ពិភព​លោក​។​ សន្និ​សីទ​នេះ​គឺ​ជា​វេទិកា​អន្តរ​ជាតិ​សម្រាប់​ដៃ​គូ​វិស័យ​អប់រំ​របស់​យើង​ដើម្បី​ផ្តល់​ព័ត៌​មាន​ល្អៗ​អំពី​គ្រឹះ​ស្ថាន​ពួក​គេ​ និង​ផ្សព្វ​ផ្សាយ​ពី​សមាហរ​ណកម្ម​វិស័យ​អប់រំ​ជា​សកល​។​
សន្និ​សីទ​ BICC​ 2022​ នេះ​ ក៏​មាន​គោល​ដៅ ​និង​ខ្លឹម​សារ​សំខាន់ៗ​ ជា​អាទិ៍​៖

១-  ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​ ការ​រីក​ចម្រើន​លើ​វិស័យ​អប់រំ​ និង​សេដ្ឋ​កិច្ច​ ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក

២-  បង្កើន​ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃ​គូជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​ និង​សា​ធារណៈ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស

៣-  ផ្សព្វ​ផ្សាយ​ពី​គ្រឹះ​ស្ថាន​ដៃ​គូ​ល្បីៗ​នៅ​តាម​ប្រទេស​នានា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ ជា​ពិសេស​សិស្ស​-​និស្សិត​ប៊ែលធី

៤-  បង្កើត​នូវ​វេទិកា​ទំនាក់​ទំនង​សម្រាប់​គ្រឹះ​ស្ថាន​ទាំង​អស់​ដែល​បាន​ចូល​រួម

៥-  ជំ​រុញ​ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន

៦-  ផ្សព្វ​ផ្សាយ​ពី​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែលធី​ ក៏​ដូច​ជា​សិស្ស-​និស្សិត​ទូ​ទាំង​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​នៅ​បរ​ទេស

៧-  ចូល​រួម​ចំ​ណែក​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ ដែល​មាន​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ជា​សេ​នា​ធិ​ការ​។

_____________________________________

Flag Counter







យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 425482