Skip to Menu Skip to Content Skip to Footer
 

4th BICC 2021

​សន្និ​សីទ​ កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ប៊ែល​ធី​ លើក​ទី​៤​ ឆ្នាំ​២០២១​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​០១​-​០២​ ខែ​កក្កដា​ ឆ្នាំ​២០២១​ នៅ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ សា​ខា​ទី​១​ (​ទួល​ស្លែង​)​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ ក្រោម​ប្រធាន​បទ​ “​ការ​រៀប​ចំ​សម្រាប់​ជីវិត​សិក្សា​នៅ​បរទេស​ក្នុង​បរិ​បទ​ជំងឺ​កូវីដ​-​១៩​”​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សាកល​វិទ្យា​ល័យ​ដៃ​គូ​ល្បីៗ​ ចំ​នួន​ ៣៥​ មក​ពី​ ១៤​ ប្រ​ទេស​ជុំ​វិញ​ពិភព​លោក​។ ​សន្និ​សីទ​នេះ​គឺ​ជា​វេ​ទិ​កា​អន្តរ​ជាតិ​សម្រាប់​ដៃ​គូ​វិស័យ​អប់រំ​របស់​យើង​ដើម្បី​ផ្តល់​ព័ត៌​មាន​ល្អៗ​អំពី​គ្រឹះ​ស្ថាន​ពួក​គេ​ និង​ផ្សព្វ​ផ្សាយ​ពី​សមា​ហរណ​កម្ម​វិស័យ​អប់​រំ​ជា​សាកល​។​
សន្និ​សីទ​កិច្ច​សហ​ប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ លើក​ទី​៤​ ឆ្នាំ​២០២១​ នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​៖​

១​-​ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​ ការ​រីក​ចម្រើន​លើ​វិស័យ​អប់រំ​ និង​សេដ្ឋ​កិច្ច​ ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​

២​-​បង្កើន​ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃ​គូ​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​ និង​សាធារណៈ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រ​ទេស​

៣​-​ផ្សព្វ​ផ្សាយ​ពី​គ្រឹះ​ស្ថាន​ដៃ​គូ​ល្បីៗ​នៅ​តាម​ប្រទេស​នា​នា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ ជា​ពិសេស​សិស្ស​-​និស្សិត​ប៊ែល​ធី​

​៤​-​បង្កើត​នូវ​វេទិកា​ទំនាក់​ទំនង​សម្រាប់​គ្រឹះ​ស្ថាន​ទាំង​អស់​ដែល​បាន​ចូល​រួម

៥​-​ជំ​រុញ​ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន​

៦​-​លើក​កម្ពស់​កិត្តិនាម​របស់​គ្រឹះ​ស្ថាន​អប់រំ​ទាំង​ក្នុង​ប្រទេស​ ថ្នាក់​តំបន់​ និង​ពិ​ភព​លោក​

៧​-​ផ្សព្វ​ផ្សាយ​ពី​ឱកាស​ទទួល​បាន​អា​ហា​រូប​ករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែលធី​ ក៏​ដូច​ជា​សិស្ស​-​និស្សិត​ទូ​ទាំង​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស​

​៨​-​ចូល​រួម​ចំណែក​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ ជា​សេនា​ធិការ​ និង

​៩​-​ផ្សព្វ​ផ្សាយ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​សិស្ស​-​និស្សិត​កម្ពុជា​ដែល​មាន​លទ្ធ​ភាព​បង់​ថ្លៃ​សិក្សា​ ហើយ​ចង់​ទៅ​រៀន​នៅ​ក្រៅ​ប្រ​ទេស​ អាច​ទាក់​ទង​ការិយា​ល័យ​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ ដើម្បី​សាក​សួរ​ព័ត៌មាន​ និង​ជួយ​សម្រប​សម្រួល​រៀប​ចំ​បែប​បទ​ជូន​បាន​យ៉ាង​ឆាប់​រហ័ស​។

_____________________________________

Flag Counter







យើងមាន ភ្ញៀវ 8 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 425432