Skip to Menu Skip to Content Skip to Footer
 

3rd BICC 2020

ចាប់​ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​សហការ​ជា​មួយ​ប៊ែលធី​ ទំ​នាក់​ទំនង​ អន្តរ​ជាតិ​ រៀប​ចំ​សន្និ​សីទ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ លើក​ទី​៣​ ឆ្នាំ​២០២០​ (​3rd​ BICC​ 2020​)​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ (​Video​ Conference​)​ ក្រោម​ប្រធាន​បទ​ “​ការ​រៀប​ចំ​សម្រាប់​ជីវិត​សិក្សា​នៅ​បរទេស​”​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ ស្ថាបនិក​ និង​ជា​អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​ និង​ជា​ប្រធាន​ក្រុម​ព្រឹក្សា​ភិបាល​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​​ជាតិ​។​ សន្និ​សីទ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​នេះ​ គឺ​មាន​ការ​ចូល​រួម​ពី​ ២០​ សាកល​វិទ្យា​ល័យ​ និង​គ្រឹះ​ស្ថាន​សិក្សា​ដៃ​គូ​មក​ពី​ ១៣​ ប្រ​ទេស​ជុំវិញ​ពិភព​លោក​ និង​សិស្ស​ប៊ែលធី​ថ្នាក់ទី​១២​ចំនួន​ ៣៧០០​នាក់​។
សន្និ​សីទ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ ប៊ែលធី​ ឆ្នាំ​២០២០​ បាន​ផ្តល់​ជា​វេ​ទិ​កា​ជូន​ដល់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ជុំ​វិញ​ពិ​ភព​លោក​សម្រាប់​បង្កើត​ឱកាស​ដល់​សិស្ស­­-និស្សិត​កម្ពុជា​ឲ្យ​មាន​បទ​ពិសោធន៍​ផ្នែក​ការ​សិក្សា​តាម​រយៈ​កម្ម​វិធី​ផ្លាស់​ផ្តូរ​សិស្ស​-​និស្សិត​ និង​ការ​សិក្សា​ក្រៅ​ប្រទេស​។​ សន្និ​សីទ​នេះ​ក៏​បាន​ផ្តល់​នូវ​ ឱកាស​ដ៏​ទូ​លំ​ទូ​លាយ​ជូន​ដល់​ដៃ​គូ​វិស័យ​អប់​រំ​ ក្នុង​ការ​ចុះ​អនុស្សារណៈ​យោគ​យល់​ (MoU)​ ជា​មួយ​សាកល​វិទ្យា​ល័យ​ប៊ែល​ធី​ អន្តរ​ជាតិ​ ក៏​ដូច​ជា​ការ​ចែក​រំលែក​ព័ត៌​មាន​ផ្សេងៗ​អំពី​កម្ម​វិធី​សិក្សា​ វគ្គ​សិក្សា​ ទី​តាំង​ចំ​ណាយ​ការ​រស់​នៅ​ និង​ព័ត៌​មាន​ផ្សេងៗ​ទៀត​ជា​ពិសេស​ការ​ផ្តល់​អាហា​រូប​ករណ៏​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​។​ សន្និសីទ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ប៊ែលធី​ ឆ្នាំ​២០២០​ នេះ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​សំខាន់​សម្រាប់​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

_____________________________________

Flag Counter







យើងមាន ភ្ញៀវ 2 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 425444