Skip to Menu Skip to Content Skip to Footer
 

ប្រវត្តិ BICC

សន្និសីទ​ កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ ប៊ែលធី​ (​BELTEI​ International Collaboration Conference-BICC) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ដោយ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ របស់​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ ធានី​ភ្នំពេញ​ ស្ថាប​និក​ និង​ជា​អគ្គនាយក​ ប៊ែល​ធី​ គ្រុប​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។
សន្និ​សីទ​ BICC នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ ភាព​ជា​ដៃ​គូ​អន្តរ​ជាតិ​ រវាង​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​និង​សាកល​វិទ្យា​ល័យ​ ដៃ​គូ​នៅ​ឯ​ក្រៅ​ប្រទេស​ដែល​បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​ (MoU) ជា​ពិ​សេស​ ការ​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​បណ្តុះ​បណ្តាល​នៅ​តាម​បណ្តា​សាកល​វិទ្យា​ល័យ​ និង​គ្រឹះ​ស្ថាន​អប់រំ​ជា​ដៃ​គូ​នានា​ជុំ​វិញ​ពិ​ភព​លោក​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​ វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ ដែល​មាន​ ៧​ចំណុច​សំខាន់​ៗ៖

១​-​ ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​ ការ​រីក​ចម្រើន​លើ​វិស័យ​អប់រំ​ និង​សេដ្ឋកិច្ច​ ក៏​ដូចជា​វិស័យ​ ផ្សេងៗ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក

២​-​ បង្កើន​ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ភាព​ជា​ដៃ​គូ​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​ និង​សា​ធារណៈ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​

៣​-​ផ្សព្វ​ផ្សាយ​ពី​គ្រឹះ​ស្ថាន​ដៃ​គូល្បីៗ​នៅ​តាម​ប្រ​ទេស​នានា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ ជា​ពិសេស​សិស្ស-​និស្សិត​ប៊ែល​ធី

៤​-​ បង្កើត​នូវ​វេ​ទិ​កា​ទំនាក់​ទំនង​សម្រាប់​គ្រឹះ​ស្ថាន​ទាំង​អស់​ដែល​បាន​ចូល​រួម​

៥​-​ ជំរុញ​និង​បង្កើន​ចំនួន​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន​

៦​-​ផ្សព្វ​ផ្សាយ​ពី​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែលធី​ ក៏​ដូចជា​ សិស្ស-​និស្សិត​ទូ​ទាំង​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​នៅ​បរ​ទេស

៧​-​ ចូល​រួម​ចំណែក​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ជា​មួយ​រាជ​រដ្ឋាភិបាល​ ដែល​មាន​ ក្រ​សួង​អប់រំ​ យុវ​ជន​ និង​កីឡា​ជា​សេនា​ធិការ​។

_____________________________________

Flag Counter







យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 425443