១.ចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធ ភាពនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) ជាសេនាធិការ និង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹក នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យប្រទេសជាតិទាំងមូលបាន សន្តិភាពពេញលេញប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។
២.ស្រូបយកសិស្សចំណេះដឹងទូទៅ ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ពីសាលា ប៊ែលធី អន្តរជាតិ និង សិស្សមកពីបណ្តាខេត្ត-ក្រុងនានា ឲ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឲ្យបានច្រើន។
៣.ទទួលយកជនជាតិបរទេសដែលកំពុងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ ដូចជានិស្សិតជនជាតិបរទេស ដែលមកពីបណ្តាប្រទេសនានានៅលើពិភពលោក ឲ្យមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
_____________________________________